មេប៉ូលីសភ្នំពេញ បញ្ជាឱ្យមន្ត្រីចុះ ពិនិត្យជាប្រចាំតាមទីតាំងក្លឹបកំសាន្តខារ៉ាអូខេ ចៀសវាង…

0

ភ្នំពេញ ៖ លោកឧត្តមសេនីយឯក ស ថេត ស្នងការនគរបាល រាជធានីភ្នំពេញ បានណែនាំ ដល់បណ្តា អធិការខណ្ឌទាំងអស់ ត្រូវតែ រៀបចំកម្លាំង ចុះ ត្រួតពិនិត្យជា ប្រចាំ តាមគ្រប់ទីតាំងក្លឹបកំសាន្ត ខារ៉ាអូខេ ចៀសវាងការលួចបើកដោយផ្ទុយនឹងសេចក្តីណែនាំ ដែលអាចបង្កឲ្យ មានការឆ្លងរាលដាល វីរុសកូវីដ -១៩ ។

ការណែនាំនេះធ្វើឡើង ក្នុងឱកាសអញ្ជើញដឹកនាំ កិច្ចប្រជុំផ្សព្វផ្សាយ និងវិធានការចុះអនុវត្ត ត្រួតពិនិត្យតាមបណ្តាក្លឹបកំសាន្ត ខារ៉ាអូខេ នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០។

ក្នុងឱកាសនោះលោក ស ថេត ក៏បានណែនាំ ដល់លោកស្នងការរង ការិយាល័យបង្ការអគ្គិភ័យ ត្រូវបង្កើនការចុះណែនាំអប់រំ ជាប្រចាំដល់អ្នកប្រកបមុខ របរដែលងាយរងគ្រោះដូចជា ស្ថានីយ៍លក់ប្រេង ទីតាំងលក់និងបញ្ចូលហ្គាស់ ជាពិសេសទីតាំងងាយរងគ្រោះផ្សេងៗទៀត ។

លោកស ថេត បានលើកឡើងថា «លោកស្នងការរងការិយាល័យ បង្ការអគ្គិភ័យ ត្រូវបង្កើនការចុះ ណែនាំ អប់រំជា ប្រចាំដល់អ្នកប្រកបមុខរបរដែលងាយ រងគ្រោះ ដូចជា ស្ថានីយ៍លក់ ប្រេង ទីតាំងលក់និងបញ្ចូលហ្គា ស់ ជា ពិសេសទីតាំងដែល ងាយរងគ្រោះ ផ្សេងៗទៀត ហើយទាំងនោះ គួរតែ មាន បំពង់ពន្លត់អគ្គិភ័យ ដើម្បីត្រៀមជួយសង្គ្រោះ បឋម ក្នុងករណីដែលមានអគ្គិភ័យកើតឡើយជាយថាហេតុ ។

ការណែនាំរបស់លោកនេះក្រោយពីមានហេតុការណ៍ផ្ទុះធុងហ្គាស់បង្កទៅជាគ្រោះអគ្គិភ័យ នៅផ្លូវ៦៣ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ បណ្តាលឲ្យមានមនុស្សស្លាប់៤នាក់ និងរបួស៥នាក់នៅវេលាម៉ោង ១៦ និង៣០នាទីល្ងាច ថៃ្ងទី១៨ ខែកក្កដា ឆ្នាំ២០២០ ។

ចំណែកឯករណីគ្រឿងញៀនវិញ ទោះ ជាមួយរយៈពេលកន្លង មកនេះ ការិយាល័យជំនាញ បានស្រាវជ្រាវ និងបង្ក្រាបបានជា ច្រើនករណី និងជា ច្រើនទីតាំងដែលបានលួចលាក់ ប្រើប្រាស់និងជួញដូរគ្រឿងញៀន លោក ស ថេត បានសង្កត់ធ្ងន់លើ បញ្ហា នេះ ដល់ ការិយាល័យជំនាញនិង តាមបណ្តា អធិការដ្ឋាននគរបាលខណ្ឌទាំង ១៤ ត្រូវតាមដានស្រាវជ្រាវរកមុខ សញ្ញា និងទីតាំងដែលជួញដូរគ្រឿងទាំង ទ្រង់ទ្រាយតូច និងទ្រង់ទ្រាយធំ ៕