W​a​t​f​o​r​d អះ​អា​ង​ហើ​យ​ថា​គ្រូ​​​ប​ង្វឹ​ក​នឹ​ង​លា​លែ​ង​ចេ​ញ​ពី​តំ​ណែ​ង

0

ទីបំផុតក្លឹប Watford បានប្រកាសហើយកាលពីថ្ងៃអាទិត្យម្សិលមិញថាគ្រូបង្វឹកលោក Nigel Pearson គឺបានសម្រេចចិត្តលាលែងចេញពីតំណែងហើយ ក្នុងពេលដែលក្លឹបកំពុងព្យាយាមរុញច្រានខ្លួនចេញពីតំបន់ ដែលត្រូវកាត់ចោលទៅរដូវកាលក្រោយនោះ។

បច្ចុប្បន្នក្លឹបមានតែ៣ពិន្ទុពីលើក្រុមទាំង៣ ដែលនឹងត្រូវកាត់ចេញទៅលេងនៅ Championship រដូវកាលក្រោយ ហើយក្នុងនោះផងដែរការប្រកាសដែលត្រូវបានធ្វើឡើងមុនជំនួបជាមួយនឹង Man City និង Arsenal លោក Hayden Mullins នឹងបានត្រូវតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្ន។

គួរបញ្ជាក់ដែរថាលោក Pearson បានមកកាន់តំណែងជាគ្រូបង្វឹកតាំងតែពីខែធ្នូ នៅពេលដែល Watfordកំពុងអង្គុយនៅបាតតារាង និងមានពិន្ទុតែ៨ប៉ុណ្ណោះក្នុងចំណោមការប្រកួតទាំង១៥ ហើយកុងត្រារបស់គាត់ មានសុពលភាពត្រឹមចុងរដូវកាលនេះប៉ុណ្ណោះ៕

ប្រែសម្រួល៖ Lee