នៅថ្ងៃនេះគ្រូបង្វឹកហង្សក្រហម Liverpool លោក Jurgen Klopp នៅថ្ងៃនេះបានធ្វើការបង្ហើបប្រាប់អំពីពេលវេលានៃការចាកចេញរបស់គាត់ពី Anfield ដោយបញ្ជាក់ថានឹងមានផែនការត្រឡប់ទៅលេងស្រុកកំណើតអាល្លឺម៉ងវិញ។ លោក Klopp បាននិយាយបែបនេះថា៖ខ្ញុំនឹងបន្តដឹកនាំរបស់ក្លឹបហង្សក្រហម Liverpool ឲ្យបាន៤រដូវកាលទៀតមុនពេលត្រឡប់ទៅលេងធ្វើការនៅប្រទេសអាល្លឺំម៉ង់វិញ។
គួរបញ្ជាក់ថា Klopp បានដឹកនាំ Liverpool លើកពានរង្វាន់ Premier League ជាលើកដំបូងក្រោយខកខានជាង៣០ឆ្នាំហើយបានចំណាយពេល៥ឆ្នាំមុនពេលការងារនេះបានសម្រេចជាមួយគ្នា។
បុរសអាល្លឺម៉ង់រូបនេះបានចុះកុងត្រាថ្មីជាមួយនឹង Liverpool កាលពីខែធ្នូឆ្នាំ២០១៩ដែលវាមានន័យថានឹងអាចឲ្យគាត់បន្តធ្វើការនៅទីនេះរហូតដល់ឆ្នាំ២០២៤៕
ប្រែសម្រួល៖ Lee