នៅថ្ងៃនេះកីឡករខ្សែប្រយុទ្ធ Zaha បានធ្វើការបង្ហោះសាមួយចំនួនដែលខ្លួនបានទទួលពីក្មេងប្រុសអាយុ១២ឆ្នាំហើយរហូតមកដល់ពេលនេះក្មេងប្រុសនោះត្រូវបានប៉ូលីសនាំខ្លួនទៅសាកសួរនិងដាក់ទោសហើយ។
តាមការបញ្ជាក់របស់ក្រុមប៉ូលីសនៃទីក្រុង West Midland បានបញ្ជាក់ក្មេងប្រុសអាយុ១២ឆ្នាំនោះត្រូវបានចាប់ខ្លួននិងត្រូវបានដាក់ទោសផងដែរក្រោយពេលដែលគាត់ផ្ញើសាទាំងនោះឲ្យកីឡាករខ្សែប្រយុទ្ធរបស់ក្លឹប Crystal Palace។
គួរបញ្ជាក់ដែរថាកាលពីថ្ងៃអាទិត្យម្សិលមិញកីឡាករ Zaha បានធ្វើការបង្ហោះប្រាប់អ្នកគាំទ្ររបស់ខ្លួនអំពីហេតុការណ៍នេះនៅលើបណ្តាញសង្គម Twitter របស់ខ្លួនដែលយើងអាចមើលឃើញថាក្មេងប្រុសបានប្រើប្រាស់ឃ្លាថា You better not score tomorrow you black ****ឬមានន័យថាអ្នកឯងមិនគួររកគ្រាប់បាល់បានឡើយអាខ្មៅ៕
ប្រែសម្រួល៖ Lee