ទីបំផុតយើងអាចដឹងហើយថាបានបុរសជនជាតិអេស្បាញដែលជាអតីតវិរៈរបស់ក្លឹប Barcelona លោក Xavi នឹងអាចក្លាយទៅជាគ្រូបង្វឹកនៅ Camp Nou នាពេលអនាគតជាមិនខានទោះបីជាមិនអាចដឹងពីពេលវេលាច្បាស់លាស់ក្តី។
នៅថ្ងៃនេះប្រធានក្លឹប Barcelona ផ្ទាល់គឺលោក Josep Maria Bartomeu បានចេញមកសារភាពថា Xavi គឺពិតជានឹងស្ថិតនៅក្នុងបញ្ជីរបស់ក្លឹបពិតមែនក្នុងនាមជាគ្រូបង្វឹកប៉ុន្តែលោកក៏បានបន្តដែរថាក្នុងពេលណាមួយឆាប់ឬយូរគឺយើងនឹងរងចាំមើលទាំងអស់គ្នា។
ក្នុងនោះផងដែរលោក Bartomeu ក៏មិនបានធ្វើឲ្យគ្រូបង្វឹកបច្ចុប្បន្នលោក Quique Setien អាក់អន់ចិត្តនឹងការលើកឡើងបែបនេះដែរដោយលោកបញ្ជាក់ថាលោក Setien នឹងនៅតែបន្តធ្វើការជាមួយនឹងក្លឹបដដែលនៅរដូវកាលក្រោយទោះបីជាបច្ចុប្បន្នក្លឹបហាក់ដូចជាឃា្លតឆ្ងាយពីការលើកពាន La Liga ទៅហើយក្តី៕
ប្រែសម្រួល៖ Lee