ទីបំផុតព្រឹត្តិការណ៍ Champion League គឺអាចត្រឡប់មកវិញបានហើយតាមផែនការក្នុងខែសីហានេះទោះបីជាអ្នកទស្សនានៅតែមិនអាចមានវត្តមានគាំទ្រក្លឹបរបស់ខ្លួនបានក្តីហើយវានឹងត្រូវលេងនៅក្នុងកីឡាដ្ឋានដែលត្រូវបានរៀបចំទុកជាមុនមួយចំនួន។
តាមការបញ្ជាក់ចុងក្រោយរបស់ UEFA បានឲ្យដឹងថាការប្រកួតដែលនៅសេសសល់កាលពីមុនកូវីដសម្រាប់ Champion League និង Europa League នឹងត្រូវធ្វើឡើងនៅតាមកីឡាដ្ឋានដែលកាលកំណត់ចាស់ពួកគេគឺជាម្ចាស់ផ្ទះនៃការប្រកួត។
គួរបញ្ជាក់ឲ្យដឹងដែរថាតាមផែនការព្រឹត្តិការណ៍ Europa League នឹងធ្វើឡើងនៅថ្ងៃទី២១ខែសីហាខណៈដែល Champion League នឹងធ្វើឡើងនៅក្រោយ២ថ្ងៃគឺនៅថ្ងៃទី២៣ខែសីហាខាងមុខនេះ៕
ប្រែសម្រួល៖ Lee