Real Betis ប្រកាសតែងតាំងអតីតគ្រូបង្វឹក Man City លោក Pellegrini ជាផ្លូវការ

0

ក្លឹបនៅលីគកំពូលអេស្បាញ Real Betis នៅថ្ងៃនេះបានបធ្វើការប្រកាសហើយថាលោក Manel Pellegrini នឹងក្លាយទៅជាគ្រូបង្វឹកផ្លូវការរបស់ខ្លួនចាប់ពីពេលនេះតទៅ។

បុរសវ័យ៦៦ឆ្នាំសញ្ជាតិឈីលីរូបនេះត្រូវបានស្គាល់រហ័សនាមថាជាវិស្វករក្នុងវិស័យបាល់ទាត់ដោយសារតែភាពប៉ិនប្រសព្វរបស់គាត់ក្នុងការយុទ្ធសាស្ត្ររបស់ក្លឹបក៏ដូចជាទំរង់លេង។តាមការប្រកាសដដែលលោក Pellegrini នឹងរស់នៅទីនេះរហូតដល់ឆ្នាំ២០២៣ខណៈដែលក្លឹបបានអះអាងមានបំណងចង់ប្រជែងនៅក្នុងតំបន់អ៊ឺរ៉ុបឲ្យបានបន្ទាប់ពីបានចុះកុងត្រានេះរួច។

លោក Pellegrini នឹងត្រុវមកធ្វើការជំនួសលោក Joan Ferrer ដែលត្រូវបានក្លឹបប្រកាសបណ្តេញចេញពីក្លឹបប៉ុន្មានថ្ងៃមុនក្រោយបរាជ័យទៅលើក្រុម Athletic Bilbao ក្នុងលទ្ធផល១ទល់នឹង០៕

ប្រែសម្រួល៖ Lee