មកដល់សប្តាហ៍នេះក្លឹបយក្សអ៊ីតាលី Roma កំពុងធ្វើការយ៉ាងមមាញឹកដើម្បីអាចបន្តកុងត្រាថ្មីជូនខ្សែការពារអង់គ្លេស Chris Smalling ខណៈដែលក្លឹបបិសាចក្រហម Man United មានបំណងចង់លក់កីឡាកររូបនេះដាច់ក្នុងតម្លៃដ៏ច្រើនមួយ។
Roma រំពឹងថានឹងអាចទិញ Smalling ដាច់ពីអង់គ្លេសប៉ុន្តែជឿជាក់ថាមិនអាចយល់ព្រមទាំងនឹងតម្លៃដែល Man United បានទាមទារនោះទេ។ទោះបីជាយ៉ាងណាក្តីការចរចាពិភាក្សាគ្នាគឺកំពុងនៅតែបន្តធ្វើនៅឡើយក្នុងពេលដែលកុងត្រារបស់កីឡាករកាន់តែខិតជិតមកដល់ពេលកំណត់ត្រូវត្រឡប់ទៅអង់គ្លេសវិញ។
គួរបញ្ជាក់ចាប់តាំងតែពីបានផ្ទេរមកលេងនៅអ៊ីតាលីក្នុងលក្ខខណ្ឌខ្ចីជើង Smalling អាចធ្វើបានយ៉ាងល្អសម្រាប់ Roma ប៉ុន្តែកុងត្រាជាក់ស្តែងរបស់គាត់គឺនឹងបញ្ចប់ទៅនៅថ្ងៃទី២ខែសីហាខាងមុខនេះហើយ៕
ប្រែសម្រួល៖ Lee