អាសូរណាស់! លោកយាយ ពិការជើងម្ខាង គ្មានទីពឹងលង់ទឹក ប្រឡាយមុខផ្ទះ ស្លាប់

0

ភ្នំពេញ៖ សាកសពលោកយាយ ចំណាស់វ័យ ៨០ ឆ្នាំ ពិការជើងម្ខាង គ្មានកូននិងសាច់ញាតិ ត្រូវបានគេ ប្រទះឃើញ នៅក្នុងទឹកប្រឡាយមុខផ្ទះ បង្កឲ្យមានការភ្ញាក់ផ្អើល នៅថ្ងៃទី ០៨ ខែកក្កដា ឆ្នាំ ២០២០ ស្ថិតនៅ ភូមិផ្សារថ្មី ឃុំគំរូ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាល ស្រុកថ្មពួក បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះ ញឹប ខួម ហៅ ក្រៅយាយឆ្កែ ( គាត់ចូលចិត្ត ចិញ្ចឹមឆ្កែ ច្រើន )អាយុ ៨០ ឆ្នាំ អ្នកដើររើសអេតចាយ មានទីលំនៅ ភូមិឃុំខាងលើ ជា ជនពិការជើងខាងឆ្វេង ហើយមាន ស្មារតីវង្វេង រស់នៅ ម្នាក់ឯង គ្មានកូនចៅ សាច់ញាតិ ចំណែកផ្ទះ រស់នៅ សពថ្ងៃ ត្រូវបាន សប្បុរសជន គេ ធ្វើ ជូនគាត់នៅក្បែរវត្ត។

លោកអធិការបានបញ្ជាក់ថា ៖ នៅ មុនពេលកើតហេតុ មានក្មេង បានដើរកាត់មុខផ្ទះ របស់គាត់ហើយ ក៏ប្រទះឃើញ សពលោកយាយ ញឹម ខួម នៅក្នុងប្រឡាយ ហើយក៏រត់មកប្រាប់ប្រជាពលរដ្ឋ ទៅ មើលនិងស្រង់សព ដាក់លើគោក ។

ក្រោយពីទទួលបាន នូវព័ត៌មាននគរបាលជំនាញ និងប៉ុស្តិ៍រដ្ឋបាល បានសហការណ៍ ជាមួយ គ្រូពេទ្យ ធ្វើការពិនិត្យសព ពុំឃើញមានស្លាកស្នាម អ្វីពាក់ព័ន្ធក្នុងបទល្មើសទេ ។ តាមការសន្និដ្ឋាន មុនពេលស្លាប់ជនរងគ្រោះ ចុះ ង្កិលខ្លួនដងទឹក ហើយក៏ រអិលខ្លួនធ្លាក់ចូលប្រឡាយ ដោយគ្មានអ្នកណា ដឹង ម្យ៉ាងវិញទៀតគាត់ចាស់ជរា វង្វេងស្មារតីទៀត។ ក្រោយពីពិនិត្យសាកសព្វរួច ក៏បានប្រគល់ជូន អាចារ្យវត្ត ក្បែរផ្ទះ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី ៕