Coutinho សុខចិត្តកាត់បន្ថយប្រាក់កម្រៃដើម្បីអាចបន្តលេងនៅ Bayern Munich

0
Brazilian midfielder Philippe Coutinho, the new recruit of German first division Bundesliga football club FC Bayern Munich, poses during his presentation on August 19, 2019 in Munich, southern Germany. - Coutinho has joined Bayern Munich on a one-year loan worth 8.5 million euros ($9.5 million) with an option to buy, Spanish club Barcelona confirmed on August 19, 2019. (Photo by Christof STACHE / AFP)CHRISTOF STACHE/AFP/Getty Images

Phillpe Coutinho អតីតកីឡាករខ្សែប្រយុទ្ធក្លឹបហង្សក្រហម Liverpool បានសម្រេចចិត្តបន្តលេងនៅជាមួយនឹង Bayern Munich មួយរយៈខ្លីបន្ថែមទៀតដើម្បីអាចលេងជាមួយនឹងក្លឹបក្នុងពានរង្វាន់ German Cup វគ្គផ្តាច់ព្រ័ត្រនិងជាពិសេសវគ្គបន្ទាប់នៃ Champion League ផង។

កីឡាករCoutinho ត្រូវបានគេជឿជាក់ថាជាកីឡាករម្នាក់ក្នុងចំណោមកីឡាករខ្ចីជើងចំនួន៣នាកដែលក្លឹប Bayern Munich បានយល់ព្រមក្នុងការបន្តកុងត្រាជាមួយនឹងការកាត់ប្រាក់កម្រៃដ៏ច្រើនដើម្បីអាចបន្តលេងរដូវកាលនេះជាមួយនឹងខ្លួន។

គួរបញ្ជាក់ដែរថាកីឡាកររូបនេះបានបង្ហាញខ្លួនដំបូងឲ្យក្លឹបក្នុងនាមជាកីឡាករខ្ចីជើងតាំងតែពីដើមខែមិនាក្នុងជ័យជំនះលើក្រុម Wolfsburg ក្នុងលទ្ធផល៤ទល់នឹង០។មកដល់ពេលនេះកីឡាករវ័យ២៨ឆ្នាំរូបនេះដែលរកបានប្រាក់កម្រៃ២០ម៉ឺនផោនក្នុងមួយសប្តាហ៍គឺនឹងអាចទទួលបានប្រាក់កម្រៃតិចជាងនេះពាក់កណ្តាលដើម្បីអាចបន្តលេងមួយរយៈទៀតមុនការសម្រេចចិត្តចុងក្រោយត្រឡប់ទៅ Real Madrid ឬក្លឹបថ្មីនាពេលខាងមុខ៕

ប្រែសម្រួល៖ Lee