ជនបរទេស ដែលចូលវៀតណាម មុនថ្ងៃទី១មីនាអាចបន្ត ទិដ្ឋាការស្នាក់នៅ ដោយស្វ័យប្រវត្តិ

0

ភ្នំពេញ៖ នៅ ថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២០ នាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងនគូរបាលវៀតណាម បានជូនព័ត៌មានថា ជនបរទេសទាំងអស់ដែល អនុញ្ញាតឱ្យបន្តទិដ្ឋាការស្នាក់នៅ បានចូលវៀតណាម នៅមុនថ្ងៃទី១ ខែមីនា និងត្រូវបាន បណ្តោះអាសន្ន្នដោយស្វ័យប្រវត្តិ រហូតដល់ថ្ងៃទី៣១ ខែកក្កដា ប្រសិនបើ ពួកគេកំពុងជាប់នៅក្នុងវៀតណាមដោយសារវិបត្តិ កូដ -១៩។ ក្នុងអំឡុងពេលពន្យាវទិដ្ឋាការស្នាក់នៅដោយ ស្វ័យប្រវត្តិជនបរទេសត្រូវបំពេញលិខិតបញ្ជាក់ទីលំនៅបណ្តោះអាសន្ន និងរសចក្តីប្រកាសពីស្ថានភាព សុខភាព ព្រមទាំងត្រូវមានបញ្ជាក់លិខិត ជាផ្លូវការពីស្ថានតំណាងរបស់ខ្លួន តាមរយៈកំណត់ទូត ឫលិខិត បញ្ជាក់ពីអាជ្ញាធរវៀតណាម។

ទន្ទឹមនេះ គោលការណ៍ណែនាំនានា របស់រដ្ឋាភិបាលវៀតណាម ពាក់ព័ន្ធនឹងការពន្យារពេល ទិដ្ឋាការស្នាក់នៅ ដែលបានអនុវត្តចាប់តាំងពីថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ នៅមានសុពលភាព រហូតដល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០៕