គ្រូបង្វឹកក្លឹបញញួរធំ West Ham លោក David Moyes មកដល់សប្តាហ៍នេះនៅតែបានបង្ហាញពីបំណងចង់បានកីឡាករខ្សែបម្រើ Ross Barkley ពីក្លឹបតោខៀវ Chelsea ដដែលប៉ុន្តែប្រហែលជាត្រូវរងចាំរហូតដល់រដូវកាលដោះដូរកីឡាករឆ្នាំក្រោយមួយទៀត។
លោក Moyes សង្ឃឹមថានឹងអាចវិលត្រឡប់ជួយកីឡាករបណ្តូលចិត្តរូបនេះវិញព្រោះធ្លាប់ស្គាល់ចិត្តគ្នាខ្លាំងកាលពីគ្រានៅលេងនៅក្លឹប Everton ជាមួយគ្នា។លោក Moyes មានទំនុកចិត្តថានឹងអាចបញ្ចុះបញ្ចូល Barkley តាមរយៈការសន្យាឲ្យលេងនៅជម្រើស១១នាក់ដំបូងរបស់ក្លឹបដែលនឹងអាចឲ្យ Barkley អាចមានឈ្មោះនៅជម្រើសជាតិអង់គ្លេសវិញផងដែរ។
ទោះបីជា Jack Wilshere បានជាសះស្បើយពីរបួសពិតមែនប៉ុន្តែលោក Moyes សង្ឃឹមថាននឹងអាចឲ្យ Barkley មកចាប់ដៃគូគ្នានៅ West Ham តាមផែនការរបស់គាត់ខណៈដែលនៅ Chelsea ពេលនេះលោក Lampard ដែលជាគ្រូបង្វឹកគឺផ្តោតសំខាន់តែទៅលើកីឡាករ Kovacic, Kante, Mount, Willian និង Jorginho ប៉ុណ្ណោះ៕
ប្រែសម្រួល៖ Lee