ក្នុងពេលដែលរដូវកាលដោះដូរកីឡាករឈានចូលមកដល់គ្រូបង្វឹកក្លឹបមេឃខៀវ Man City បានបញ្ជាក់ហើយថាកីឡាករមួយចំនួនត្រូវតែធ្វើការដោះដូរដើម្បីធ្វើយ៉ាងណាអាចប្រជែងយកពានរង្វាន់ Premier League ពី Liverpool មកវិញឲ្យបាននៅរដូវកាលក្រោយ។
អស់រយៈពេល២ឆ្នាំចុងក្រោយនេះ Man City បានលើកពានរង្វាន់ Premier League ជាប់គ្នាជាមួយនឹងពិន្ទុដល់ទៅ៩៨និង១០០ពិន្ទុបុន្តែរដូវកាលនេះហាកដូចជាឆ្ងាយទៅនឹងទំរងលេងរបសខ្លួននារដូវកាលចាស់ដែលលោក Pep បានមើលឃើញថាវាចាំបាច់ត្រូវធ្វើការដោះដូរកីឡាករមួយចំនួនចេញទើបអាចឡើងទំរង់លេងឡើងវិញ។
លោក Pep បាននិយាយបែបនេះថា៖កីឡាករមួយចំនួននឹងត្រូវបានដាក់ជំនួសមកវិញដោយកីឡាករចំណូលថ្មីហើយលោកបញ្ជាក់ទៀតថានឹងចាប់ផ្តើមពិភាក្សាជាមួយនឹងប្រធានក្លឹបលោក Khaldoon Al Mubarak ដើម្បីពិនិត្យមើលថាតើកីឡាករគោលដៅមួយណាសម្រាប់ទិញមករួមក្លឹបនៅរដូវក្តៅនេះ៕
ប្រែសម្រួល៖Lee