ថ្ងៃ១ កក្កដា បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ១២​ករណី ឃាត់ខ្លួន​ជនសង្ស័យ ​២០​នាក់

0

ភ្នំពេញ៖ ជនសង្ស័យ​ចំនួន​ ២០​នាក់ ​(​ស្រី​ម្នាក់​) ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ក្នុង​ប្រតិបត្តិការ​​ប​ង្ក្រា​ប បទល្មើស​គ្រឿងញៀន​ចំនួន​ ១២​ករណី​ ទូទាំងប្រទេស​នៅ​ថ្ងៃទី​១ ខែកក្កដា​នេះ ។ ក្នុងចំណោម​ជនសង្ស័យ​ទាំង ​២០​នាក់ មានមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀន ចំនួន​១២​នាក់ និង​ប្រើប្រាស់ ៨​នាក់ ។​

​វត្ថុតាង​ដែល​ចាប់យក​សរុប​ក្នុង​ថ្ងៃទី​១ ខែកក្កដា រួមមាន ៖ មេ​តំ​ហ្វេ​តា​មីន​(ice) = ៣៩,២៨​ក្រាម និង​១៨​កញ្ចប់​តូច ។​

​នគរបាលចូលរួមបង្ក្រាបមាន ៥​អង្គភាព​៖ ១ / បាត់ដំបង​៖ ជួញ​ដួ​រ ២​ករណី ឃាត់ ២​នាក់ ប្រើប្រាស់ ២​ករណី ឃាត់ ៥​នាក់ និង​អនុវត្តន៍​ដីកា ១ ចាប់ ១​នាក់​។​ ២ / កំពត​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ៤​នាក់ ចាប់យក​Ice ១២,៣៥​ក្រាម​។​ ៣ / កណ្ដាល​៖ ប្រើប្រាស់ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ០,០៨​ក្រាម​។​ ៤ / ព្រះសីហនុ​៖ ជួញ​ដួ​រ ១​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ២៦,៨៥​ក្រាម​។ ៥ / រាជធានី​ភ្នំពេញ​៖ ជួញ​ដួ​រ ៣​ករណី ឃាត់ ៣​នាក់ ចាប់យក​Ice ១៨​កញ្ចប់​តូច ៕