Pep បញ្ជាក់ហើយថាគ្មានផែនការយក Sancho មកក្លឹបវិញនោះទេ

0

គ្រូបង្វឹកក្លឹបមេឃខៀវ Man City លោក Pep Guardiola នៅថ្ងៃនេះបានធ្វើការបញ្ជាក់យ៉ាងច្បាស់ហើយថាទ្វាសម្រាប់ការវិលត្រឡបរបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង Jadon Sancho គឺមិនត្រូវបានបើកនោះទេនៅរដូវក្តៅនេះ។

កីឡាករអង់គ្លេសវ័យ២០ឆ្នាំរូបនេះបានចាកចេញទៅលេងជាមួយនឹង Borrussia Dortmund កាលពី៣ឆ្នាំកន្លងទៅបន្ទាប់ពីបានបដិសេធមិនព្រមប​ន្ត​កុង​ត្រា​ថ្មី​ជា​មួ​យ​នឹងកីឡាដ្ឋាន Etihad ។រដូវកាលនេះកីឡាករផ្ទាល់បានបង្ហាញពីបំណងចង់វិលត្រឡប់យ៉ាងខ្លាំងមកអង់គ្លេសវិញខណៈដែលក្លឹបជាច្រើនសុទ្ធតែបានដាក់ពាក្យស្នើសុំចរចាដោយក្នុងនោះជាពិសេសគឺក្លឹប Man City, Chelsea  និង Man United។

មកដល់នាទីចុងក្រោយនេះមានតែក្លឹបបិសាចក្រហម Man United មួយប៉ុណ្ណោះដែលបានហ៊ានឲ្យកញ្ចប់ថវិកាសម្រាប់តម្លៃខ្លួនដល់ទៅ១០០លានផោនសម្រាប់ Dortmund ៕

ប្រែសម្រួល៖ Lee