កាំភ្លើងធំ Arsenal បើកការសម្រុកយ៉ាងខ្លាំងកាលពីប្រកួតយប់មិញយកជ័យជំនះលើក្រុម Norwich ក្នុងលទ្ធផល៤ទល់នឹង០ដើម្បីអាចឡើងមកលេខរៀងទី៧ក្នុងតារាងបណ្តោះអាសន្ន។
កីឡាករខ្សែប្រយុទ្ធ Aubameyang ធ្វើបាន២គ្រាប់ម្នាក់ឯងនិងក៏ជាគ្រាប់បាល់បំបែកឯកទក្តកម្មថ្មីរបស់ក្លឹបផងដែរ។វាគឺជាគ្រាប់បាល់ទី៥០ដែលកីឡាកររូបនេះធ្វើបាននិងក៏ជាគ្រាប់បាល់ទី៥០ដែលធ្វើបានលឿនបំផុតមិនដែលមានកីឡាករខ្សែប្រយុទ្ធរូបណាធ្វើបាននៅឡើយក្នុងរយៈពេលដូចគ្នានេះនៅ Arsenal។
ចំណែក២គ្រាប់ទៀតគឺជាការស៊ុតបញ្ចូលទីមួយគ្រាប់ដោយកីឡាករ Granit Xhaka និងមួយគ្រាប់ទៀតដោយ Cedri Soares បញ្ចប់លទ្ធផល Arsenal បួនគ្រាប់ Norwich ដែលកំពុងស្ថិតនៅបាតតារាងនោះគឺសូន្យគ្រាប់៕
ប្រែសម្រួល៖Lee