កីឡាករវ័យក្មេង២រូបគឺ Felix Correia និងកីឡាករ Pablo Moreno ដែលលេងនៅក្លឹប Man City និង Juventus បានឈានទៅដល់ការចុះកុងត្រាដោះដូរក្លឹបគ្នាជាផ្លូវការក្នុងរយៈពេលវែង។
Moreno នឹងត្រូវចូលរួមជាមួយ Man City ជាមួយនឹងកុងត្រារយៈពេលវែងហើយនឹងត្រូវធ្វើដំណើរមកដល់ទឹកដីនៃប្រទេសអង់គ្លេសនៅក្នុងពេលដែលរដូវកាលដោះដូរកីឡាករចាប់ផ្តើម។ចំណែកឯ Correia ក៏បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយនឹង Juventus ដែលមានន័យថានឹងបន្តលេងនៅអ៊ីតាលីរហូតដល់ឆ្នាំ២០២៥។
គួរបញ្ជាក់ដែរថា Man City បច្ចុប្បន្នកំពុងឈរនៅលេខរៀងទី២ពីក្រោយម្ចាស់ជើងឯកលីគ Liverpool ចំណែកឯ Juventus កំពុងអង្គុយលើកំពូលតារាងនៅឡើយ៕
ប្រែសម្រួល៖ Lee