កីឡាករខ្សែបម្រើសញ្ជាតិអាមេនី Mkhitaryan ដែលកំពុងលេងខ្ចីជើងជាមួយនឹងក្លឹប Roma នៅរដូវកាលនេះនឹងត្រូវបន្តលេងជាមួយនឹងក្លឹបដដែលនេះមួយរដូវកាលក្រោយបន្ថែមទៀត២០២០-២០២១។
ការប្រកាសដែលត្រូវបានធ្វើឡើងដោយក្លឹប Roma ដោយផ្ទាល់ហើយបញ្ជាក់ថាកិច្ចព្រមព្រៀងជាបឋមគឺត្រូវបានធ្វើឡើងរវាងក្លឹបនិងកីឡាកររួចរាល់ហើយដែរ។កីឡាកខ្សែបម្រើរូបនេះបានខ្ចីជើងពីក្លឹប Arsenal តាំងតែពីខែកញ្ញាហើយបង្ហាញខ្លួនបាន១៩និងរកគ្រាប់បាល់បាន៦គ្រាប់ផងដែរ។
ក្នុងនោះផងដែរប្រធានប្រតិបត្តិក្លឹប Roma លោក Guido Fienga បានបន្ថែមទៀតថា៖ពួកយើសប្បាយរីករាយណាស់ដែល Mkhitaryan គាត់បានយល់ព្រមក្នុងការបន្តលេងនៅនេះនិងបន្តជួយការងាររបស់ក្លឹបដើម្បីអភិវឌ្ឍខ្លួនបន្ថែមទៀត៕
ប្រែសម្រួល៖Lee