Sane នឹងបញ្ចប់កុងត្រាជាផ្លូវការជាមួយនឹង Bayern Munich ក្នុងតម្លៃ៦០លានអ៊ឺរ៉ូ

0
Manchester City's midfielder Leroy Sane runs with the ball during a friendly football match between English Premier League club Manchester City and Japan League Yokohama F. Marinos at the Yokohama Stadium, in Yokohama on July 27, 2019. (Photo by CHARLY TRIBALLEAU / AFP) (Photo credit should read CHARLY TRIBALLEAU/AFP/Getty Images)

កីឡាករខ្សែបម្រើប្រយុទ្ធស្លាបសញ្ជាតិអាល្លឺម៉ង់ត្រូវបាន The Goal ចុះផ្សាយថា បានសម្រេចចិត្តក្នុងការចុះកុងត្រាជាផ្លូវការហើយជាមួយនឹងក្លឹបជើងអាល្លឺម៉ង់ Bayern Munich ហើយនៅក្រោយបដិសេធមិនបន្តកុងត្រាថ្មីជាមួយនឹង Man City។

កីឡាករ Leroy Sane ត្រូវបានប្រភពដដែលបានបញ្ជាក់ថាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការចុះកុងត្រាជាផ្លូវការជាមួយនឹង Bayern Munich នៅបន្ទាប់ពីក្លឹបទាំងពីរបានយល់ព្រមព្រៀងគ្នារួចរាល់ហើយជាមួយនឹងតម្លៃខ្លួនប្រមាណជា៦០លានអ៊ឺរ៉ូ។

គួរឲ្យដឹងដែរថា Sane ដែលឈានមកដល់ឆ្នាំចុងក្រោយនៃកុងត្រាជាមួយនឹង Man City គឺត្រៀមនឹងធ្វើការហោះហើរទៅកាន់ប្រទេសអាល្លឺម៉ង់ក្នុងរយៈពេល២៤ម៉ោងខាងមុខដើម្បីបញ្ចប់កុងត្រានេះជាផ្លូវការនិងមិនមានឈ្មោះក្នុងការលេងឲ្យ Man City ក្នុងការប្រកួតចុងក្រោយណាមួយឡើយ៕

ប្រែសម្រួល៖Lee