យោងតាមការចេញផ្សាយរបស់កាសែតអង់គ្លេស The Sun នៅថ្ងៃនេះបានសរសេរថាអតីតកីឡាករឆ្នើមរបស់ក្លឹបបិសាចក្រហម Man United លោក Roy Keane ត្រូវបានគេជឿជាក់ថានឹងខិតជិតត្រឡប់មករកអាជីពជាគ្រូបង្វឹកវិញហើយជាមួយនឹងក្រុមជម្រើសជាតិនៃប្រទេស Azerbaijan។
បុរសជាអ្នកវិភាគបាល់ទាត់រូបនេះនឹងចាប់ផ្តើមការងារនេះឡើងវិញបន្ទាប់ការងារចុងក្រោយរបស់ខ្លួនក្នុងនាមជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិនៃប្រទេសអៀរឡង់នាពេលកន្លងមក។ Azerbaijan គឺជាប្រទេសមហាសេដ្ឋីមួយដែលមានទ្រព្យសម្បត្តិហូរហៀហើយជឿជាក់ថាបានកំណត់គោលដៅតែម្នាក់គត់សម្រាប់តំណែងគ្រូជម្រើសជាតិនោះគឺជាលោក Keane រូបនេះតែម្តង។
ប្រភពដដែលបានសរសេរទៀតថាក្នុងនោះផងដែរ Azerbaijan នឹងរងចាំចម្លើយពីសំណាក់គ្រូបង្វឹករូបនេះតែត្រឹម៤៨ម៉ោងប៉ុណ្ណោះដើម្បីធ្វើយ៉ាងណាបំពេញតំណែងចន្លោះជំនួសគ្រូបង្វឹកចាស់របស់ក្រុមជម្រើសជាតិគឺលោក Nikolas Jurcevic ឲ្យបានឆាប់បំផុត៕
ប្រែសម្រួល៖Lee