Bu​ffo​n​ ​និ​ង​ ​C​h​i​e​l​l​i​n​i​ ​សុ​ទ្ធ​តែ​បា​ន​ប​ន្ត​កុ​ងត្រា​ថ្មី​ជា​មួ​យ​នឹ​ង​ ​J​u​v​e​n​t​u​s​ ​

0

កី​ឡា​ក​រ​ជើ​ង​ចាស់​ទាំ​ង​ពី​រ​គឺ​អ្ន​ក​ចាំ​ទី​អ៊ី​តា​លី​ ​G​i​a​n​l​u​i​g​i​ ​B​u​f​f​o​n​ ​និ​ង​កី​​ឡាក​រ​ខ្សែ​កា​រ​ពា​រ​ ​G​i​o​r​​gi​o​ ​C​h​i​e​l​l​i​n​i​ ​ទី​បំ​ផុ​ត​ត្រូ​វ​បា​ន​ឈា​ន​ទៅ​ដ​ល់​កិ​​ច្ច​ព្រម​ព្រៀ​ង​គ្នាជាមួយនឹងក្លឹប Juventus ដើម្បីបន្តកុងត្រាថ្មីហើយ។

តាមកុងត្រាចាស់កីឡាករទាំងពីរនឹងត្រូវចាកចេញនៅថ្ងៃទី៣០ខែមិថុនានេះប៉ុន្តែរហូតមកដល់នាទីចុងក្រោយទើបកិច្ចព្រមព្រៀងគ្នាត្រូវបានធ្វើឡើងជាផ្លូវការ។

Buffon ដែលបានបង្ហាញខ្លួនសរុប៦៦៩ដងជូនក្លឹបតាំងតែពីឆ្នាំ២០០១បច្ចុប្បន្នមានវ័យរហូតទៅដល់៤៣ឆ្នាំទៅហើយខណៈដែល Chiellini នឹងមានអាយុ៣៦ឆ្នាំនៅក្នុងខែសីហាខាងមុខជាមួយនឹងការបង្ហាញខ្លួន៥០៩ប្រកួតជូនក្លឹបគិតចាប់តាំងតែពីឆ្នាំ២០០៥៕

ប្រែសម្រួល៖Lee