ភ្នំពេញ៖ នៅរសៀលថៃ្ងទី២៩ ខែមិថុនា ឆ្នាំ២០២០ មានភ្លៀងធ្លាក់ និងខ្យល់កន្រ្តាក់ បានបង្កឲ្យមានការប៉ើង ដំបូលផ្ទះប្រជាពលរដ្ឋចំនួន ២៥ខ្នង និងរលំទាំងស្រុងចំនួន ៥ខ្នង សរុបចំនួន ៣០ខ្នង នៅឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ នេះបើយោងតាមក្រសួងធនធានទឹក និងឧត្តុនិយម។



