សារព័ត៌មានក្នុងស្រុករបស់ប្រទេសបូស្នៀ Radiosarajevo បានចេញផ្សាយនៅថ្ងៃនេះកីឡាករខ្សែបម្រើ Miralem Pjanic នឹងពាក់អាវលេខ៨នៅពេលដែលគាត់អាចមានវត្តមានលេងជាមួយនឹងក្លឹបយក្ស Barcelona ជាផ្លូវការ។
ប្រភពព័ត៌មានដដែលអះអាងទៀតថាអាវលេខ៨នេះត្រូវបានដាក់លក់បានមួយចំនួនហើយជាមួយនឹងឈ្មោះរបស់គាត់នៅ Barcelona ដែលជាលេខរបស់អតីតកីឡាករ Arthur Melo បានផ្ទេរទៅ Juventus ជាការដោះដូរចុងក្រោយមកនោះ។
Pjanic មិនបានទាមទារយកអាវលេខ៥ដែលខ្លួនធ្លាប់ពាក់នៅ Juventus នោះទេដោយសារតែបច្ចុប្បន្ន Sergio Busquets កំពុងប្រើប្រាស់លេខមួយនេះហើយជឿជាក់ថាគាត់គឺជាកីឡាករដែលគេគោរពបំផុតនៅ Camp Nou នេះផងដែរ៕
ប្រែសម្រួល៖Lee