Zinedine Zidane កោតសរសើរចំពោះ Ramos

0

Zinedine Zidane បានធ្វើការកោតសរសើរយ៉ាងពេញទំហឹងចំពោះ Sergio Ramos បន្ទាប់ពីបានយកឈ្នះ ដោយលទ្ធផល ២-០ លើ Mallorca កាលពីយប់ថ្ងៃពុធ។

ខ្សែការពាររូបនេះបានរកគ្រាប់បាល់ទី ២ របស់ Los Blancos ពីការស៊ុតហ្វ្រីឃីក។ក្រោយចប់ការប្រកួតលោក Zidane បាននិយាយថា  គាត់កំពុងស្វែងរកគ្រាប់បាល់ហ្វ្រីឃីក។គាត់បានធ្វើការលើវាយ៉ាងច្រើន លើការហ្វឹកហាត់ ។គាត់ជាមេដឹកនាំរបស់យើងប្រធានក្រុមរបស់យើងហើយគាត់តែងតែដឹកនាំជានិច្ច ។

Zidane បានធ្វើឲ្យមានការភ្ញាក់ផ្អើល ដោយលេង​ក្នុងតំបន់ប្រយុទ្ធកើនឡើងរហូតដល់ ៤ ដោយគ្មានវត្តមាន Casemiro ។​លោក Zidane បាននិយាយថា យើងនៅទីនេះដើម្បីសាកល្បងអ្វីៗទាំងអស់ ។យើងមានកីឡាករច្រើនហើយវាជាជម្រើស ហើយយើងលេងបានល្អ។Real Madrid វិលត្រឡប់មកឈរលើកំពូលតារាង LaLiga Santander វិញដោយទទួលបានជ័យជំនះប៉ុន្តែការប្រជែងដណ្តើមជើងឯកនៅតែស្ថិតក្នុងចំណាត់ថ្នាក់ ដ៏ពិបាកដដែល។លោក Zidane បាននិយាយថា ខ្ញុំប្រាកដថាវានឹងមានការលំបាករហូតដល់ការប្រកួតចុងក្រោយ ៕