កីឡាករ Scott McTominay ត្រូវបានគេមើលឃើញថាបានបន្តភាពខ្លាំងរបស់ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃហើយជាក់ស្តែងកុងត្រារយៈពេលវែងដល់ទៅ៥ឆ្នាំបានសបញ្ជាក់យ៉ាងច្បាស់អំពីអនាគតរបស់គាត់ជាមួយនឹងក្លឹបបិសាចក្រហម Man United។
ទោះបីជាយ៉ាងណានៅក្រោយកិច្ចព្រមព្រៀងរយៈពេលវែងលើកនេះអតីតកីឡាករឆ្នើមរបស់ក្លឹបលោក Dimitar Berbatov បានប្រាប់ទៅ McTominay ត្រូវតែបន្តការខិតប្រឹប្រែងបន្ថែមទៀតពីព្រោះថាអនាគតរបស់ខ្លួនគឺជាប្រធានក្រុមរបស់ក្លឹបនេះតែម្តង។
លោក Berbatov បានបញ្ជាក់ថារយៈពេល១២ខែចុងក្រោយនេះ McTominay បានបំពេញការងារយ៉ាងល្អក្នុងនាមជាកីឡាករខ្សែបម្រើឆ្នើមវ័យក្មេងឲ្យក្លឹបហើយប្រាកដណាស់គាត់នឹងអាចចាប់យកស្លាកដៃជាប្រធានក្រុមនាថ្ងៃខាងមុខ៕
ប្រែសម្រួល៖Lee