កីឡាករប្រេស៊ីល Arthur ត្រូវបានគេជឿជាក់ថា បានត្រៀមខ្លួនរួចទៅហើយដើម្បីចាកចេញពីក្លឹប Barcelona ប៉ុន្តែរយៈពេល២៤ម៉ោងចុងក្រោយមានការប្រែប្រួលយ៉ាងខ្លាំងជាមួយនឹងផែនការរបស់ក្លឹប។
Barcelona និង Juventus បានឈានទៅដល់ការយល់ព្រមគ្នាក្នុងការដោះដូរកីឡាករខ្សែបម្រើ Arthur Melo ជាមួយនឹងកីឡាករ Miralem Pjanic ទៅវិញនេះបើយោងតាមការអះអាងរបស់ The Goal។
ទោះបីជាមិនមានការប្រកាសជាផ្លូវការណាក្តីត្រូវបានធ្វើឡើងរវាងក្លឹបទាំងពីរប៉ុន្តែប្រភពដដែលបានអះអាងទៀតថា Barcelona នឹងអាចទទួលបានលុយដល់ទៅ៦៣លានផោនពីការដោះដូរលើកនេះ៕
ប្រែសម្រួល៖Lee