ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនម្ពុជា បានលើកឡើងក្នុងន័យចំអកឲ្យ លោក ទៀ សីហា អភិបាលខេត្តសៀមរាបថា រឿងដាក់លេខ និងឈ្មោះផ្លូវ ចាំដាក់តាមក្រោយក៏មិនយឺតពេលដែរ សំខាន់ធ្វើផ្លូវឲ្យស្អាតបាត់ហុយ បាត់គ្រលុកសិនទៅ បើមិនដូច្នេះទេទោះបី ឈ្មោះពិរោះ ប៉ុន្តែមុខអាក្រក់ ក៏មិនសមគ្នាដែរ ។
ការថ្លែងរបស់លោក ពេជ្រ ស្រស់ ធ្វើឡើងបន្ទាប់ពីលោក ទៀ សីហា អអភិបាលខេត្តសៀមរាប បានលើកឡើងថា ក្រុងសៀមរាបនឹងមានលេខផ្លូវ និងឈ្មោះផ្លូវ ១៨១៦ខ្សែ ប្រើប្រាស់ជាផ្លូវការនាពេលឆាប់ៗនេះ ។
ពាក់ព័ន្ធបញ្ហានេះដែរ លោកមេបក្សយុវជនកម្ពុជា បានថ្លែងតាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី២៥ មិថុនានេះថា «អារឿងបង់លេខ និងដាក់ឈ្មោះ គឺវាងាយស្រួលដាក់ឲ្យទេ ប៉ុន្តែសុំធ្វើផ្លូវឲ្យស្អាតបាត់ហុយ បាត់គ្រលុកសិនទៅចាំដាក់ឈ្មោះ និងលេខវាតាមក្រោយក៏មិនយឺតពេលដែរ ។ ឈ្មោះពិរោះប៉ុន្តែមុខអាក្រក់ក៏មិនស៊ី និងសមគ្នាដែរ» ៕