កីឡាករប្រេស៊ីល Gabrile Martinelli ដែលទទួលរងរបួសក្បាលជង្គង់នៅក្នុងការហ្វឹកហាត់នៅឯទីលាន Colney នោះត្រូវបានគ្រូបង្វឹកក្លឹបកាំភ្លើងធំ Arsenal លោក Mikel Artetaបង្ហាញក្តីបារម្ភថាគាត់នឹងអាចអវត្តមានក្នុងការប្រកួតរបស់ក្លឹបរហូតដល់ចប់រដូវកាល។
កីឡាករ Martinelli ត្រូវបានគេមើលឃើញថាគឺជាកីឡាករចុងក្រោយដែលត្រូវបានដាក់បញ្ចូលទៅក្នុងបញ្ជីកីឡាកររបួសទាំងអស់របស់ក្លឹបនៅរដូវកាលនេះខណៈដែលបញ្ហានេះបានក្លាយទៅរឿងឈឺក្បាលដែលត្រូវឲ្យលោក Arteta ដោះស្រាយ។
លោក Arteta បាននិយាយថា៖ពួកយើងមានដំណឹងអាក្រក់មួយថែមទៀតនៅពេលនេះគឺថាកាលពីថ្ងៃម្សិលមិញនៅក្នុងពេលកំពុងហ្វឹកហាត់កីឡាករ Martinelliបានទទួលរងរបួសក្បាលជង្គង់ហើយទោះបីជាត្រូវបានក្រុមគ្រូពេទ្យចាប់ផ្តើមត្រួតពិនិត្យហើយពិតមែនប៉ុន្តែមិនអាចត្រឡប់មកជួយក្លឹបវិញបាននោះទេនៅរដូវកាលនេះ៕
ប្រែសម្រួល៖Lee