Scott McTominay បានចុះកុងត្រាថ្មីជាមួយក្លិប Man Utd ដែលធ្វើឲ្យគាត់នឹងបន្តលេងជាមួយពហុកីឡដ្ឋានអូត្រាហ្វត រហូតដល់ឆ្នាំ ២០២៥ ។ខ្សែបម្រើកណ្តាលរូបនេះ បានធ្វើឲ្យទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយក្រុមដែលដឹកនាំដោយលោក Ole Gunnar Solskjaer ។
តារាបាល់ទាត់អាយុ ២៣ឆ្នាំរូបនេះ បាននៅអូត្រាហ្វតតាំងពីឆ្នាំ ២០០២ ក្នុងថ្នាលរបស់ក្លិប ហើយបានបង្ហាញជាមួយឈុតធំ ជាលើកដំបូង នៅឆ្នាំ ២០១៧ ដែលពេលនោះ គាត់លេងប៉ះ Arsenal ។គាត់ត្រូវបានគេមើលឃើញថាជាកីឡាករសំខាន់មួយនៅក្នុងផែនការរបស់ Solskjaer ដែលកំពុងដំណើរការទៅមុខហើយថៅកែបិសាចក្រហមទទូចថាកីឡាករស្កុតនឹងក្លាយជាទ្រព្យសម្បត្តិដ៏សំខាន់មួយ។
Solskjaer បាននិយាយថា Scott ធ្វើបានយ៉ាងល្អចាប់តាំងពីខ្ញុំបានចូលរួមនិងជាផ្នែកសំខាន់មួយនៃខ្សែបម្រើរបស់យើង។ គាត់នាំមកនូវការប្តេជ្ញាចិត្តតស៊ូនិងជំនាញក្នុងការប្រកួតហើយយើងដឹងថាគុណសម្បត្ដិរបស់ស្កតនឹងក្លាយជាធនធានដ៏សំខាន់សម្រាប់ក្រុមក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ៕