Roma ត្រៀមលែងខ្ចីជើង Chris Smalling

0

ក្រុម Roma ត្រូវបានគេរាយការណ៍មកថា នឹងបង្កើតរឿងថ្មីមួយទៀត ដោយប៉ុនប៉ង​ចុះហត្ថលេខាយក Chris Smalling ជាអចិន្ត្រៃយ៍បន្ទាប់ពីបានព្រមព្រៀងជាមួយក្រុម Manchester United ។

ខ្សែការពារកណ្តាលរូបនេះបានរកស្រោចស្រង់ទម្រង់លេងរបស់គាត់នៅក្នុងក្របខណ្ឌ Serie A ក្រោយចូលរួមលេងខ្ចីជើង កាលពីរដូវកាលមុន។
ស្ថានីយ៍វិទ្យុ Tele Radio Stereo ខ្សែការពារនេះ នឹងបន្តលេងខ្ចីជើងទៀត ហើយនឹងឃើញគាត់ចាកចេញពីតំបន់បញ្ជីខ្ចីលេង ដោយចុះហត្ថលេខាជាអិចិន្ត្រៃយ៍។
របាយការណ៍ខាងលើថា ក្រុមនៅអ៊ីតាលី បានឲ្យតម្លៃ ១៥ ទៅ ១៦ លានផោនជូនខ្សែការពារកណ្តល ប៉ុន្តែបិសាចក្រហមបានប្រកាសថា តម្លៃគឹ ២៥លានផោន ហើយនឹងត្រូវទម្លាក់ចុះ ទៀតក៏ថាបាន។

បញ្ជាក់ថា Chris Smalling លេងជូន Roma បាន ២៨ប្រកួតនារដូវកាលនេះ ហើយរារាំងមិនឲ្យគេស៊ុតបំប៉ោងទី បាន ៩លើក ហើយរកគ្រាប់បាល់បាន ២គ្រាប់ដូចគ្នា។
អ្នកចាត់ការរបស់គាត់ Paulo Fonseca បានបង្ហាញរួចហើយថាគាត់នឹងរក្សាខ្សែការពារកណ្តាលនៅទីក្រុងរ៉ូម។
Fonseca បានប្រាប់ ESPN ថា ខ្ញុំនឹងធ្វើអ្វីគ្រប់យ៉ាងដែលខ្ញុំអាចធ្វើបានដើម្បីរក្សាគាត់នៅ Roma នៅឆ្នាំក្រោយ។ ខ្ញុំដឹងថាគាត់ចង់ស្នាក់នៅសូមមើលថាមានអ្វីកើតឡើង។
លោកបន្តថា ខ្សែការពារកណ្តាលអង់គ្លេសមិនងាយសម្របខ្លួនទៅនឹងបាល់ទាត់អ៊ីតាលីបានលឿនទេ កំណត់ត្រានៅទីនោះមិនល្អទេ ប៉ុន្តែគាត់ពិតជាអស្ចារ្យណាស់៕