តារាបាល់ទាត់របស់ក្រុម Barcelona ត្រូវបានគេរាយាការណ៍មកថា មិនសប្បាយចិត្ត នឹងក្រុមវេជ្ជសាស្ត្ររបស់ក្លិប ជុំវិញ ការរងរបួសរបស់លោក ខណៈ ក្រុមយក្ស La Liga នឹងប្រជែងគ្នា ដើម្បីដណ្តើមពានក្នុងស្រុក។
ខ្សែបម្រើ Frenkie de Jong បានក្លាយជាអ្នកលេងចុងក្រោយបង្អស់ ដែលតម្រូវឲ្យចាកឆ្ងាយពីទីលាន ជាមួយបញ្ហាសាច់ដុំកំភួនជើង ផ្នែកខាងស្តាំ ។
យោងតាមសារព័ត៌មាន Cat Radio បានអោយដឹងថាគាត់ខឹងនឹងផ្នែកវេជ្ជសាស្ត្រនៅឯ Nou Camp ជុំវិញការធ្វើរោគវិនិច្ឆ័យនៃការរងរបួសរបស់គាត់ហើយមើលទៅគាត់នឹងក្លាយជាតារាចុងក្រោយក្នុងការជ្រើសរើសការព្យាបាលឯកជន។របាយការណ៍នេះបានអះអាងថា សម្រាប់ Samuel Umtiti និង Ousmane Dembele បានសម្រេចចិត្តព្យាបាលរបួសនៅកាតា ជំនួសឲ្យការប្រើប្រាស់ក្រុមវេជ្ជសាស្ត្ររបស់ក្លិបដើម្បី ព្យាបាល។
ហើយឥឡូវនេះលោក De Jong ត្រូវបានគេរាយការណ៍ថាកំពុងពិចារណាធ្វើដំណើរទៅស្រុកកំណើតរបស់គាត់នៅហុល្លង់ ហើយបញ្ហារបួសនេះនឹងធ្វើឲ្យគាត់ ចាកឆ្ងាយពីទីលាន ជាមួយប្រកួតដែលនៅសេសសល់ ។តារាបាល់ទាត់អាយុ ២៣ឆ្នាំរូបនេះ បានអវត្តមានក្នុងការប្រកួតជាមួយ Servilla ក្នុងលទ្ធផល 0-0 ។
របាយការណ៍របស់ក្រុមគ្រូពេទ្យបានចេញនៅថ្ងៃអាទិត្យថា កីឡាករខាងលើមិនអាចចូលហ្វឹកហាត់បានទេ ហើយក៏មិនបាននិយាយថា មិនដឹងថាពេលណាគាត់ចូលទីលានវិញដរ ។ខ្សែបម្រើរូបនេះត្រូវបានគេច្រានចោលពីការជួបគ្នារបស់ក្រុម Barcelona ជាមួយកីឡាករ Athletic Bilbao កាលពីយប់ថ្ងៃអង្គារហើយនៅពេលត្រូវបានគេសួរថាតើ De Jong នឹងខកខានការប្រកួតចំនួន ៨ ទៀតដែលនៅសល់នោះ ? លោក Setien បាននិយាយថាយើងសង្ឃឹមថានឹងមិនមានបញ្ហានោះទេ។ គាត់មានរបួសតិចតួចនៅតំបន់កំភួនជើងរបស់គាត់ហើយយើងនឹងមើលពីរបៀបដែលគាត់រីកចម្រើន។ ប៉ុន្តែខ្ញុំប្រាកដថាគាត់នឹងអាចលេងហ្គេមពីរបីបាន៕