ទីបំផុតកីឡាករគោលដៅរបស់ក្លឹប Spurs និង Arsenal គឺកីឡាករ Thomas Meunier ត្រូវបានគេដឹងថាបានសម្រេចចិត្តក្នុងការចុះកុងត្រាជាផ្លូវការហើយរយៈពេល៤ឆ្នាំជាមួយនឹងក្លឹប Borussia Dortmund។
The Bild បានអះអាងថាកីឡាករប៊ែលហ្ស៊ិកវ័យ២៨ឆ្នាំរូបនេះនឹងផ្ទេរទៅលេងអាល្លឺម៉ង់ពីក្លឹបបារាំង PSG នៅក្រោយពេលដែលកុងត្រាចាស់របស់គាត់ផុតសុពលភាពត្រឹមខែមិថុនានេះ។
គួរឲ្យដឹងដែរថា Meunier បានចូលរួមជាមួយនឹង PSG ពីក្លឹប Clube Brugge កាលពីឆ្នាំ២០១៦ក្នុងតម្លៃខ្លួនត្រឹមតែ៥លានផោនប៉ុណ្ណោះហើយនៅទីនេះគាត់បានបង្ហាញខ្លួនចំនួន១២៨ដងនិងជួយលើកពានជាច្រើនជូនក្លឹបជាពិសេសលីគកំពូលបារាំង Ligue 1 ដល់ទៅ៣រដូវកាលផង៕
ប្រែសម្រួល៖Lee