ជ័យជំនះលើក្រុម Burnley កាលពីយប់មិញក៏ពិតមែនប៉ុន្តែកីឡាករខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ Man City គឺកីឡាករ Aguero បានទទួលរងរបួសនិងអាចប្រឈមមុខទៅនឹងការសម្រាកព្យាបាលរយៈពេលវែងផងដែរ។
លោកគ្រូបង្វឹក Pep Guardiola បានសារភាពថាលោកពិតជាមានក្តីបារម្ភថាកីឡាករអាហ្សង់ទីនរូបនេះនឹងអាចអវត្តមានក្នុងការប្រកួតរបស់ក្លឹបសម្រាប់ពេលវេលាដែលនៅសេសសល់រដូវកាលនេះហើយជាពិសេសគឺរលាយទៅក្តីសង្ឃឹមដើម្បីលើកពានរង្វាន់ស្បែកជើងមាស។
Aguero បច្ចុប្បន្នមានគ្រាប់បាល់តែ៣គ្រាប់ប៉ុណ្ណោះឈរពីក្រោយ Jamie Vardy ប៉ុន្តែបែរជាមកទទួលរងរបួសក្នុងការប្រកួតយប់មិញដោយសារការប៉ះទង្គិចគ្នានៅពាក់កណ្តាលតង់ហើយសូម្បីតែក្រោកឈរខ្លួនឯងក៏មិនរួចឡើយនៅគ្រានោះ៕
ប្រែសម្រួល៖Lee