Barcelona កំពុងរៀបចំផែនការផ្ទេរយកខ្សែការពារ Palace

0

Barcelona មានគម្រោងយកឈ្នះលើការប្រកួតប្រជែងសម្រាប់គោលដៅខ្សែការពារ Marc Guehi ដោយផ្តល់ជូនតារា Crystal Palace នូវកិច្ចសន្យាមុនខែមករា។

យោងតាម ​​Fichajes ក្លឹប Barcelona គ្រោងនឹងពន្លឿនការផ្ទេរខ្សែការពារសំខាន់របស់ Crystal Palace កីឡាករ Marc Guehi នៅក្នុងខែមករា។

ក្រុម Catalans មានបំណងចង់យកឈ្នះការប្រកួតប្រជែង សម្រាប់គោលដៅខ្សែការពារដោយផ្តល់ឱ្យកីឡាករអន្តរជាតិអង់គ្លេសនូវកិច្ចព្រមព្រៀងជាមុន និងជៀសវាងមានក្លឹបផ្សេងចូលមកប្រជេងការផ្ទេរ៕