ក្លឹប Tottenham ត្រៀមប្រាក់ដើម្បីផ្ទេរយកខ្សែប្រយុទ្ធរបស់ AZ Alkmaar

0

Tottenham ត្រៀមប្រាក់ចំនួន 35 លានអឺរ៉ូសម្រាប់ខ្សែប្រយុទ្ធអៀរឡង់ Troy Parrott នៅមុនទីផ្សារខែមករា។

យោងតាម ​​Fichajes បានឲ្យដឹងថា Troy Parrott គឺជាឈ្មោះចុងក្រោយបំផុតក្នុងបញ្ជីខ្សែប្រយុទ្ធរបស់ Tottenham នៅមុនទីផ្សារខែមករា។

លោក Thomas Frank ចង់​ពង្រឹង​ខ្សែ​ប្រយុទ្ធ​ជួរ​មុខ​របស់​គាត់ ខណៈ​ដែល Spurs អាច​ពិចារណា​ក្នុង​ការ​ចំណាយ 35 លាន​អឺរ៉ូ​សម្រាប់​កីឡាករ​អៀរឡង់ ក្រោយពេលត្រឹម​តែ 18 ខែ​ប៉ុណ្ណោះ​បន្ទាប់​ពី​អនុញ្ញាត​ឱ្យ​គាត់​ចាកចេញទៅកាន់ AZ Alkmaar៕