ខ្សែការពារ Pierre Kalulu របស់ Olympique Lyonnais ត្រូវបានគេរាយការណ៍ថាបានធ្វើដំណើរទៅប្រទេសអ៊ីតាលីនៅថ្ងៃនេះដើម្បីត្រៀមចុះកុងត្រារយៈពេល ៥ ឆ្នាំជាមួយក្រុម AC Milan ។La Gazzetta dello Sport បានធ្វើការអះអាងថា កីឡាករវ័យ ២០ ឆ្នាំរូបនេះ បានធ្វើដំណើរទៅកាន់អ៊ីតាលី នៅថ្ងៃនេះ ដោយកៀកនឹងធ្វើការផ្លាស់ទៅលេងជាអចិន្ត្រៃយ៍នៅទីនោះ។
កុងត្រារបស់ Pierre Kalulu ជាមួយលីយ៉ុង នឹងផុតកំណត់នាខែនេះ ដោយក្នុងនោះមានការផ្សាយថា គាត់បានច្រានចោលទៅកាន់អេស្ប៉ាញ និង អាល្លឺម៉ង់ ដោយជ្រើសរើសយក អ៊ីតាលី ។ខ្សែការពារតំបន់ខាងឆ្វេង ដែលជាអ្នកមានសមត្ថភាពលេងក្នុងតំបន់ការពារទាំងអស់ ក៏ធ្លាប់លេងឲ្យក្រុមជម្រើសជាតិបារាំង អាយុក្រោម ២០ឆ្នាំដូចគ្នា។ Sky Sport Italia បានអះអាងថាគាត់នឹងចុះកុងត្រារយៈពេល ៥ ឆ្នាំនៅ San Siro ៕