ពលរដ្ឋខ្មែរ ដែលជាប់គាំង នៅម៉ាឡេស៊ី នឹងមកដល់កម្ពុជាវិញឆាប់ៗនេះ

0

ភ្នំពេញ៖ បន្ទាប់ពីបានពិភាក្សាជាបន្តបន្ទាប់ និងសម្របសម្រួលអស់រយៈពេលមួយខែកន្លះ រវាងស្ថាន ទូត និងក្រុមហ៊ុមអាកាសចរណ៍ម៉ាឡេស៊ី ពាក់ព័ន្ធនឹងករណីពលរដ្ឋខ្មែរចំនួន ១៤៣នាក់ ដែលខក ដំណើរកាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡេស៊ី បានរៀបចំរួចរាល់ នូវជើងហោះហើរ ពាណិជ្ជកម្មមួយ នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២០ តាមជើងយន្តហោះ MH762 ដែលនឹងចាកចេញពីទីក្រុងគូឡាឡាំពួ នៅវេលាម៉ោង ១៦:៣០នាទី ហើយនឹងទៅដល់រាជធានី ភ្នំពេញនៅវេលាម៉ោង ១៧:២៥នាទី ថ្ងៃដដែល។

សូមបញ្ជាក់ជូនថា អ្នក សរុប ២០៤ ប៉ុណ្ណោះ ដំណើរជាពលរដ្ឋខ្មែរសំរាប់ជើងហោះហើរខាងលើនេះ មានចំនួន នាក់។ ក្នុងចំណោមអ្នកខកខានដំណើរថ្ងៃទី០៧ ខែមេសា គឺមានចំនួន ១១៥នាក់ តែដោយហេតុថា មានអ្នកដំណើរខ្លះ ពុំបានផ្តល់ព័ត៌មាន មកស្ថានទូត និងមួយចំនួនសំរេច មិនត្រឡប់ទៅកម្ពុជាក្នុងអំឡុងពេលនេះ ពីព្រោះ ចូលសាលា ត្រូវចូលធ្វើការវិញ ឬអ្នកខ្លះទៀតជិតដល់ពេលត្រូវ រៀនវិញ។ រីឯអ្នកដំណើរចំនួន ៨៩នាក់ ផ្សេងទៀត គឺក្រុមហ៊ុនលក់សំបុត្របន្ថែម៕