ក្រុម Arsenal កំពុងចាប់អារម្មណ៍ទៅលើ ខ្សែប្រយុទ្ធ Justin Kluivert របស់ក្រុម Roma ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀង ជាមួយ Henrikh Mkhitaryan ដើម្បីផ្លាស់ទៅកាន់រដ្ឋធានីអេស្ប៉ាញ ជាអចិន្ត្រៃយ៍ ។Mkhitaryan បានបង្ហាញពីបំណងចង់ចាកចេញពី Arsenal និងចូលរួមជាមួយក្រុម Roma ជាអចិន្ត្រៃយ៍បន្ទាប់ពីផ្លាស់ទៅលេងនៅក្របខណ្ឌ Serie A ក្នុងលក្ខខណ្ឌខ្ចីជើងមួយរដូវកាលនៅខែកញ្ញា។
ក្នុងនោះដែរ Kluivert ធ្លាប់មានទំនាក់ទំនងជាមួយនឹងការផ្លាស់ទៅកាន់ Premier League មុនពេលចាកចេញពី Ajax ទៅកាន់ Roma នៅរដូវក្តៅឆ្នាំ ២០១៨ ។យោងតាម Gazzetta Dello Sport បានអោយដឹងថាកិច្ចព្រមព្រៀងដោះដូរនេះកំពុងស្ថិតក្នុងការពិភាក្សាទោះបីជាវាត្រូវបានគេជឿជាក់ថា Arsenal និង Roma ទំនងជាយល់ព្រមលើលក្ខខណ្ឌមួយចំនួនក៏ដោយ។
Mkhitaryan ត្រូវបានគេគិតថាមានតម្លៃប្រហែល ១៣ លានផោនសម្រាប់ក្រុម Arsenal ខណៈដែលក្រុម Roma កំពុងធ្វើទីផ្សារ Kluivert ក្នុងតម្លៃ ៣៦ លានផោនមានន័យថាក្លិបយក្សអ៊ីតាលីមួយនេះនឹងរកប្រាក់បានប្រហែល ២០ លានផោនលើកិច្ចព្រមព្រៀងដោះដូរ៕