Man Utd បង្កើនល្បឿនយក Jack Grealish

0

ក្រុម Manchester United នឹងបង្កើនការដេញថ្លៃទៅកីឡាករ Jack Grealish  ក្នុងតម្លៃផ្ទេរ ៧៥លានផោន បន្ទាប់ពីទទួលបានព័ត៌មាន ថា Jadon Sancho​ នឹងមិនចាកចេញពី Borussia Dortmund នារដូវកាលនេះ។

ខ្សែស្លាប្រយុទ្ធសញ្ជាតិអង់គ្លេស  Sancho មានតម្លៃជាង ១០០លានផោន  ដែលជាគោលដៅរបស់បិសាចក្រហម ចង់បានក្នុងទីផ្សាផ្ទេរ ។ប៉ុន្តែសារព័ត៌មាន  The Mirror បានចុះថា Sancho  នឹងចុះកុងត្រា​ជាមួយពហុកីឡដ្ឋាន អូត្រាហ្វត  ប្រសិនបើពួកគេនឹងអាចលេងក្នុងពានយូហ្វាឆេមពានលីក នារដូវកាលក្រោយ​។

ទោះបីជាយ៉ាងណានាពេលនេះ ក្លិបដែលឈ្នះពានច្រើននេះ កំពុងផ្តោត​ទៅលើខ្សែបម្រើរបស់ Aston Villa  គឺ Grealish  ដែលជាគោលដៅ របស់ក្លិបជាង១ឆ្នាំហើយ។ដំណឹងចុងក្រោយ Dortmund ទទូចថា Sancho អាយុ ២០ ឆ្នាំនឹងនៅជាមួយពួកគេរយៈពេលមួយឆ្នាំទៀតទោះបីមានការចាប់អារម្មណ៍ពី United, Manchester City និង Chelsea ក៏ដោយ។Sebastian Kehl  បានលើកឡើងថាពួកគេកំពុងរៀបផែនការថ្មី ឲ្យ Sancho  បន្តរួមរស់ជាមួយពួកគេ​នារដូវក្រោយទៀត៕