Bologna ថាគ្មានលទ្ធភាពចុះហត្ថលេខាយក Zlatan

0

នាយកផ្នែកកីឡារបស់លោក Bologna លោក Riccardo Bigon បានបញ្ជាក់ថា“ គ្មានលទ្ធភាព” ក្នុងការចុះកុងត្រាជាមួយ Zlatan Ibrahimovic នោះទេ។
ក្រុមនៅក្របខណ្ឌ Serie A ជិតឈានដល់ការចុះហត្ថលេខាលើខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែតរូបនេះកាលពីខែមករានៅពេលដែលគាត់ស្ថិតក្នុងតំណែង​ជាកីឡាករ ដែលគ្មានតម្លៃខ្លួន ក្នុងទីផ្សាផ្ទេរ​។ ទោះជាយ៉ាងណា ភ្នាក់ងាររបស់ Ibrahimovic បានជ្រើសរើសយក AC Milan ជំនួសវិញ។

របាយការណ៍ជាច្រើនបានលើកឡើងថា កីឡាករខាងលើ នឹងចាកចេញពី AC Milan នារដូវកាលក្តៅនេះ ក្រោយជជែកវែកញែកជាមួយក្លិបយ៉ាងតឹងសរសៃក ជុំវិញអនាគតលេងរបស់ គាត់។
Bigon បានប្រាប់ RAI Radio 1 ថា ខ្ញុំយល់ពីចំណាប់អារម្មណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការបង្កើតរឿងនេះ​ ប៉ុន្តែ Ibrahimovic គឺយើងគ្មានលទ្ធភាពឡើយ។ យើងលែងទាក់ទងគ្នា យូរហើយ ។​

របាយការណ៍មួយផ្សេងទៀតថា Zlatan Ibrahimovic នឹងចាកចេញពី AC Milan នារដូវកាលក្តៅនេះ ទៅកាន់ស៊ុយអែតវិញ ដើម្បីចូលរួមលេង​ជាមួយក្លិប Hammarby ដែលជា​ក្លិប រូបលោកមានភាគហ៊ុនក្នុងនោះ ៕