Gonzalo Higuain, Giorgio Chiellini និង Aaron Ramsey នឹងអវត្តមានក្នុងក្រុមសេះបង្កង់ Juventus សម្រាប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Coppa Italia ជាមួយក្រុម AC Milan នាយប់នេះ។
មានការលើកឡើងថា ដោយសារតែកីឡាករបីនាក់ខាងលើ មិនបានហ្វឹកហាត់ឲ្យបានដិតដល់ ១០០ភាគរយ នៅពេលដែលការប្រកួតវិលមកវិញ ដែលជាហេតុលោក Maurizio Sarri គិតថា មិនសមនឹងផែនការលេងរបស់គាត់។
Gigi Buffon រំពឹងថានឹងអាចលេងក្នុងការប្រកួតនៅរាត្រីយប់នេះ ហើយ Rodrigo Bentancur និង Miralem Pjanic កំពុងប្រយុទ្ធដើម្បីដណ្តើមយកខ្សែបម្រើ។
Douglas Costa, Paulo Dybala និងកីឡាករ Cristiano Ronaldo ត្រូវបានគេបង្ហើបឱ្យដឹងថា នឹងលេងក្នុងតំបន់ខ្សែប្រយុទ្ធ ដោយប្រើទម្រង់ត្រីកោណដើម្បីវាយប្រហារ។