អ្នកចាំទី Loris Karius បានបង្ហើបថាគាត់បានត្រៀមខ្លួន រួចរាល់ដើម្បីបន្តលេងជាមួយក្លិប និងតស៊ូប្រយុទ្ធក្នុងទីតាំងរបស់គាត់នៅ Anfield ។
កីឡាករអាយុ ២៦ឆ្នាំរូបនេះ ត្រូវបានខ្ចីជើងទៅលេងនៅ Besiktas ក្នុងទឹកដីតួគី ហើយចង់វិលទៅកាន់ទ្រនំវិញ ដែលរូបគាត់នៅតែឈរពីក្រោយអ្នកចាំទីដៃទី១ Alisson ។Karius បានធ្វើរឿងគួរឲ្យអស់សំណើច ក្រោយកំហុសអំឡុងពេលហង្សក្រហមប្រកួតជាមួយ Real Madrid នៅទីក្រុងគៀវ កាលពីឆ្នាំ២០១៨ ក្នុងក្របខណ្ឌ Champions League ។
ថ្លែងប្រាប់ Transfermarkt លោកបាននិយាយថា ជាការពិតខ្ញុំត្រូវតែលេងប្រសិនបើខ្ញុំនឹងផ្លាស់ប្តូរក្លឹប។ វាគ្មានន័យទេក្នុងការនិយាយថា ខ្ញុំនឹងចាកចេញពី Liverpool ទៅក្លឹបដែលអាក្រក់ជាងនេះហើយខ្ញុំនៅលេខ ២ នៅទីនោះ។
ខ្ញុំអាចឈានទៅមុខក្នុងការហ្វឹកហាត់នៅ Liverpool ។ ក្នុងនាមជាអ្នកចាំទីជម្រើសទី ២ នៅអង់គ្លេសអ្នកដឹងថាអ្នកនឹងមានឱកាស។ បច្ចុប្បន្នខ្ញុំនៅក្លិបដ៏ល្អក្នុងពិភពលោក ដែលលេង សម្រាប់ពានរង្វាន់ ខ្ញុំដឹងច្បាស់ថាខ្ញុំស្ថិតក្នុងជំហរល្អដើម្បីនៅ Liverpool ។ ខ្ញុំមានលក្ខខណ្ឌល្អនៅទីនោះ៕