Rafael ថា Tolisso ទៅ Man Utd ជារឿងល្អ​សម្រាប់ក្លិប 

0

អតីត​កីឡាករ​ក្រុមបិសាចក្រហម Manchester United គឺលោក Rafael Da Silva ជឿជាក់ថាក្លិបនេះគួរតែដណ្តើមយកសន្លឹកអាត់ Corentin Tolisso របស់ក្លិប Bayern Munich ដែលលោកបាននិយាយថាវាល្អឥតខ្ចោះសម្រាប់ក្រុមបិសាចក្រហមបើបានគាត់មក​។

លោក Rafael Da Silva បានចាកចេញពីក្លឹបនៅឆ្នាំ ២០១៥ សម្រាប់លីយ៉ុង អំឡុងពេលដែលលោក Louis van Gaal  ហើយបានបង្ហាញខ្លួន ១៦៩ដង​ជូនក្រុមបិសាចក្រហម។

Rafael  ធ្លាប់បានលេង​ជាមួយ Corentin Tolisso ហើយបុរសសញ្ជាតិបារាំងរូបនេះ ក៏កំពុងបើកចិត្តចង់មកកាន់ទឹកដី លីកកំពូលអង់គ្លេសដូចគ្នា។បន្ទាប់ពីលេងនៅតំបន់ Bavaria រយៈពេល៣ឆ្នាំ  ដោយបង្ហាញខ្លួនលេងបានតែ ១៨ដង ក្នុងរយៈពេល ១៨ខែ ។

សារព័ត៌មានបារាំងបានចុះផ្សាយនៅថ្ងៃពុធនេះថា Man utd បានចូលខ្លួនជជែកជាមួយ  Bayern  អំពីកីឡាករ Tolisso  ហើយក្លិបជើងឯកអាល្លឹម៉ង់ កំពុងទាមទារ​ចង់បាន ៣១លានផោន។

ហើយ Rafael គិតយ៉ាងច្បាស់ថាវាជាការផ្លាស់ប្តូរដ៏ល្អសម្រាប់ក្លឹបចាស់របស់គាត់ នៅពេលដែលគាត់បានចូលរួមក្នុង Twitter ដើម្បីលើកទឹកចិត្តដល់កិច្ចព្រមព្រៀងនេះ។ ខ្សែបម្រើឆ្នើមម្នាក់ដែលខ្ញុំលេងជាមួយខ្ញុំគិតថានឹងល្អឥតខ្ចោះសំរាប់ក្រុមបិសាចក្រហម។ សង្ឃឹមថាគាត់ទៅទីនោះ ៕