នៅសប្តាហ៍នេះប្រធានក្លឹប Atletico Madrid បានធ្វើការលើកឡើងគួរឲ្យភ្ញាក់ផ្អើលមួយថាក្លឹបរបស់លោកគួរតែគ្រងតំណែងជាម្ចាស់ពានរង្វាន់ Champion League ប្រសិនបើការប្រកួតនៅសេសសល់រដូវកាលនេះត្រូវបានបង្ខំចិត្តលប់ចោលដោយសារតែកូវីដ១៩។
លោក Enrique Cerezo បានបន្តថាមូលហេតុដែលក្លឹបគួរតែលើកពានរង្វាន់មួយនេះគឺដោយសារតែ Atletico Madrid គឺជាអ្នកទទួលជ័យជំនះលើក្រុមជើងឯករដូវកាលចាស់ Champion League គឺ Liverpool ក្នុងវគ្គ១៦ក្រុមចុងក្រោយទាំងពីរជើងតាំងតែពីខែមិនា។
ការលើកឡើងនេះនឹងពិតជាអាចធ្វើឲ្យប៉ះពាល់ដល់បេក្ខភាពផ្សេងទៀតដែលកំពុងរងចាំឲ្យ Champion League ត្រឡប់មកប្រកួតវិញដែរនោះមានដូចជា PSG, RB Leipzig, Atalanta និងក្រុម៨ផ្សេងទៀតដែលកំពុងត្រៀមប្រកួតជើងទី២វគ្គ១៦ក្រុមចុងក្រោយដែរនោះ៕
ប្រែសម្រួល៖Lee