មានការលើកឡើងមួយគួរចាប់អារម្មណ៍ថាអតីតកីឡាករប្រេស៊ីលឆ្នើម Kaka នឹងអាចវិលត្រឡប់មកចាប់អាជីពកីឡាករបាល់ទាត់វិញក្រោយការប្រកាសចូលនិវត្តន៍ប៉ុន្មានឆ្នាំមកហើយនោះហើយថែមទាំងអាចចាប់ដៃគ្នាជាមួយនឹងកំពូលកីឡាកររហ័សនាមលោកព្រះ Ibrahimovic ទៀតផង។
Kaka អាយុ៣៨ឆ្នាំបានប្រកាសចូលនិវត្តន៍តាំងតែពីឆ្នាំ២០១៧ ចំណែកឯ Ibrahimovic ក្នុង៣៨ឆ្នាំដែលកំពុងមានឈ្មោះជាកីឡាកររបស់ AC Milan នោះទំនងជានឹងកាន់ដៃគ្នាទៅលេងជាមួយនឹងក្លឹប Monza នៅលីគអ៊ីតាលីទី២គឺ Serie B ដែលមានលោក Berlusconi ជាម្ចាស់ក្លឹប។
បុរសរូបនេះធ្លាប់ជាម្ចាស់ក្លឹបរបស់ AC Milan អស់រយៈពេល៣១ឆ្នាំមកហើយហើយក៏ធ្លាប់ធ្វើការជាមួយនឹងកីឡាករទាំង២នាក់ផងដែរនៅគ្រាមានវត្តមាននៅទីនោះ។បុរសដែលជាអតីតប្រធានាធីបតីអ៊ីតាលីរូបនេះទើបបានជួយក្លឹប Monza ឡើងពីលីគ Serie C មកកាន់លីគ Serie B ជាលើកដំបូងអស់រយៈពេល៣០ឆ្នាំមកហើយ៕
ប្រែសម្រួល៖Lee