ក្លិបកាំភ្លើង Arsenal ត្រូវបានគេជឿជាក់ថាមានការព្រួយបារម្ភអំពីព័ត៌មានចាកចេញរបស់កីឡាករ Aubameyang ប៉ុន្តែខ្លួននៅតែមានជំនឿចិត្តខ្លាំងថានឹងអាចបន្តរក្សាវត្តមានកីឡាកររូបនេះជាមួយនឹងក្លឹបដដែលដោយសារក្លឹបមានទំនាក់ទំនងល្អខ្លាំងជាមួយឪពុករបស់កីឡាករ។
ប្រធានក្រុមជនជាតិហ្កាបុងវ័យ៣១ឆ្នាំរូបនេះត្រូវបានគេមើលឃើញថានៅសល់កុងត្រាចាស់ដែលមានសុពលភាពត្រឹមតែ១ឆ្នាំទៀតប៉ុណ្ណោះជាមួយនឹង Emirates ខណៈដែលព័ត៌មានចុងក្រោយនេះសូម្បីតែក្លឹប Man United និង Chelsea ក៏ចង់បានគាត់ផងដែរចំណែកឯ Real Madrid និង Barcelona ក៏នៅតែបន្តតាមដានស្ថានភាពរបស់កីឡាករដូចគ្នាដែរ។
Aubameyang បានចំណាយលុយដល់ទៅ៦០លានផោនកាលពីឆ្នាំ២០១៨សម្រាប់កីឡាករខ្សែប្រយុទ្ធរូបនេះពីក្លឹប Dortmund ប៉ុន្តែសង្ស័យថាកាំភ្លើងធំ Arsenal មិនអាចទទួលបានវិញឡើយសូម្បីតែ១ផោននៅក្រោយពេលដែលកុងត្រារបស់កីឡាករដែលមានពេលត្រឹម១២ខែនេះនឹងត្រូវអស់កាលវេលា៕
ប្រែសម្រួល៖Lee