តោខៀវ ត្រៀមរួចរាល់យកខ្សែបម្រើរបស់ Flamengo ហើយ Roma​ នឹងមានភាគរយចំណេញ​

0

ក្រុម Roma  នឹងទទួលបានប្រាក់ចំណេញ ១ទៀតដោយពួកគេ​មិនចាំបាច់លើកម្រាមដៃសុំឡើយ ខណៈដែលព័ត៌មានថា តោខៀវ Chelsea បានត្រៀមខ្លួនរួចរាល់ក្នុងការចំណាយ ៣៣លានផោន ទៅលើអតីតកីឡាកររបស់ពួកគេគឺ Gerson ។

ខ្សែម្រើអាយុ ២៣ឆ្នាំនេះ បានលេងនៅទឹកដី Roma ក្នុងរយៈពេលខ្លី 2016–2019 ហើយមិនទទួលបានការចាប់អារម្មណ៍ ក៏ត្រូវបានដាក់ឲ្យខ្ចីជើងទៅលេងនៅ Fiorentina ។​

ក្រោយមកទៀតគាត់ត្រូវបានក្លិបលក់ទៅកាន់ Flamengo របស់ប្រេស៊ីល ក្នុងតម្លៃ ១១.៨លានអឺរ៉ូ ដោយកិច្ចព្រមព្រៀងនេះ រាល់ពេលក្លិបនៅប្រេស៊ីលលក់ចេញ ត្រូវផ្តល់ ១០ភាគរយ ជូន Roma  ។​

របាយការណ៍ចុងក្រោយ បានចេញផ្សាយថា ក្រុមតោខៀវ Chelsea នឹងត្រូវចំណាយ៣៣លានអឺរ៉ូ ចំពោះកីឡាករអាយុ ២៣ឆ្នាំរូបនេះ ៕