យោងតាមរបាយការណ៍មួយដែលបានបោះពុម្ពផ្សាយកាសែតប្រចាំថ្ងៃរបស់អ៊ីតាលីឈ្មោះធូតូប៉ូសបានចុះផ្សាយថាក្រុម Inter បានបង្កើនល្បឿនក្នុងការតាមដាន Jan Vertonghen របស់ពួកគេ។
កីឡាករបែលហ្សិករូបនេះ កុងត្រាបច្ចុប្បន្នរបស់គាត់ នឹងត្រូវផុតកំណត់នៅចុងខែនេះ ជាមួយ Spurs ហើយទំនងជាចែកផ្លូវជាមួយក្លិបនាភាគខាងជើងទីក្រុងឡុងដ៍ ។
ទន្ទឹមជាមួយគ្នានេះដែរ ក្លិបនៅ Inter Milan បានចាប់អារម្មណ៍យ៉ាងខ្លាំង ក្នុងការចុះហត្ថលេខាជាមួយអតីតខ្សែការពារ Ajax ហើយក្រុម Roma ក៏បានបង្ហាញចំណាប់អារម្មណ៍ចង់ចុះ ហត្ថលេខា លើរូបគេផងដែរ ។
ទោះយ៉ាងណារបាយការណ៍ពីស្ថានីយ៍ព័ត៌មានដែលមានមូលដ្ឋាននៅទីក្រុង Turin នៅតែបន្តពន្យល់ថាក្រុម Roma បានផ្តល់ចំណាប់ចង់បានខ្សែការពារខាងលើដូចគ្នា ដែលអាចយកមកជំនួស Chris Smalling ដែលមិនទាន់ដឹងពីស្ថានភាពអនាគតលេងឲ្យប្រាកដ។
បញ្ជាក់ផងដែរថា រដូវកាលនេះ Vertonghen បានបង្ហាញខ្លួនលេង ២៦ប្រកួត ដោយរកគ្រាប់បាល់បាន ២គ្រាប់ និង ស៊ុតបាល់បញ្ចូលទី បាន១លើក៕