បញ្ហាអាយុ Arturo Vidal ធ្វើឲ្យមានគំនិតខ្វែងនៅ Inter Milan

0

គ្រូបង្វឹក្លិប Antonio Conte របស់ Inter Milan ចង់ចុះកុងត្រាជាមួយខ្សែបម្រើ Arturo Vidal របស់ក្រុម Barcelona ប៉ុន្តែមានមតិប្រឆាំង​ក្នុងក្លិប ដោយសារតែបញ្ហាអាយុ កីឡាករឈីលី ។
ក្លិបនៅអ៊ីតាលី មិនចង់ប្រើវិធីដោះដូរ​ថែមប្រាក់ជាមួយ Lautaro Martinez នោះទេ ហើយ គេហទំព័រ Tuttosport បាននិយាយថា នាយកផ្នែកកីឡារបស់ក្លិបលោក Marotta មិនចង់ឲ្យក្លិបនាំកីឡាករ​ខាងលើមកនោះទេ ដោយសារតែបញ្ហាអាយុ ឈានដល់ ៣៣ ឆ្នាំ ។
ទោះជាយ៉ាងណា ក្លិបយក្សអ៊ីតាលី កំពុងមើលកីឡាករខ្សែបម្រើផ្សេងទៀតដែរ គឺ Radja Nainggolan ដោយចង់ពង្រីកនូវតំបន់បម្រើរបស់ពួកគេ ៕