យោងតាមការអះអាងរបស់ The Sun បានអះអាងថាក្លឹបបិសាចក្រហម Man United បានត្រៀមកុងត្រាដ៏ធំមួយសម្រាប់កីឡាករវ័យក្មេងល្បឿនលឿន DanielJames ប៉ុន្តែក្នុងនោះផងក៏បានរៀបចំផែនការសម្រាប់ឲ្យកីឡាកររូបនេះចាកចេញទៅលេងជាមួយនឹងក្លឹបផ្សេងបណ្តោះអាស្ននសិនផងដែរ។
កីឡាករវេលអាយុ២២ឆ្នាំរូបនេះបានបង្ហាញខ្លួន៣៧ដងនិងរកបាន៤គ្រាប់មកហើយឲ្យបិសាចក្រហម ManUnited នៅរដូវកាលនេះហើយនឹងត្រៀមខ្លួនទទួលបានកុងត្រាថ្មីដែលមានប្រាក់កម្រៃថ្លៃជាងមុនប៉ុន្តែក្លឹបប្រហែលជានឹងដាក់ឈ្មោះអតីតកីឡាកររបស់ក្លឹប Swanseaរូបនេះទៅក្នុងបញ្ចីកីឡាករសម្រាប់ខ្ចីជើងនៅក្នុងរដូវកាលដោះដូរគ្នាខាងមុខនេះ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តីរហូតដល់នាទីចុងក្រោយកីឡាកររូបនេះនៅតែអាចមានឱកាសក្នុងការបង្ហាញសមត្ថភាពសាជាថ្មីក្នុងការប្រកួតមួយទៀតពេលប៉ះនឹង Spurs នៅថ្ងៃទី១៩ខែមិថុនាខាងមុខដើម្បីបញ្ជាក់ថារូបគាត់អាចបន្តនៅ Old Trafford ឬក៏ត្រូវចាកចេញសិន៕
ប្រែសម្រួល៖Lee